វ៉ាក់សាំង​បង្រៀន​រាងកាយ​របស់អ្នក​ឱ្យ​ប្រយុទ្ធ​នឹង​ជំងឺនេះ។

វ៉ាក់សាំង COVID-19 ផ្តល់ការ​ណែនាំដល់រាងកាយរបស់អ្នក ដើម្បីស្វែងយល់ពីមេរោគកូរ៉ូណាវីរុសមានលក្ខណៈដូចម្តេច។ បន្ទាប់មករាងកាយរបស់អ្នកបំបែក និងបញ្ចេញវ៉ាក់សាំង។ ប្រសិនបើអ្នកកើតមានមេរោគនៅពេលក្រោយ រាងកាយ​របស់​អ្នកអាចស្គាល់វា ហើយវាយ​ប្រហារ​វាភ្លាមៗ។ អ្នកទំនងជាមិនសូវឈឺធ្ងន់ធ្ងរទេ ដោយសាររាងកាយរបស់អ្នកបានត្រៀមរួចហើយ។

អ្នកមិនអាចកើតជំងឺ COVID-19 ពីវ៉ាក់សាំង​ទេ។

វ៉ាក់សាំង​មិន​មាន​ផ្ទុក​មេរោគ​កូ​រ៉ូ​ណា​វីរុសនៅរស់ទេ ដូច្នេះ​វា​មិន​អាច​ធ្វើ​ឱ្យ​អ្នក​កើត​ជំងឺ​នេះ​បាន​ទេ។ បន្ទាប់ពីបានចាក់វ៉ាក់សំាង អ្នក​អាចមានអារម្មណ៍អស់កម្លាំង ឈឺដៃ ឬក្តៅខ្លួនមួយថ្ងៃ ឬពីរ​ថ្ងៃ។ នោះជារឿងធម្មតា — វាមាន​ន័យ​ថារាងកាយរបស់អ្នក​កំពុង​បង្កើតសមត្ថភាពការពារ។

វ៉ាក់សាំងពិតជាល្អក្នុងការបង្ការការពារជំងឺធ្ងន់ធ្ងរ។

ខណៈពេលដែលវ៉ាក់សាំងអាចមិនការពារអ្នកពីការឆ្លង វ៉ាក់សាំងទាំងនេះ អាចជួយ​សង្គ្រោះ​ជីវិតអ្នក។ អ្នក​ដែល​មាន​សុខភាព​ល្អ​គ្រប់​វ័យ​អាច​កើត​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ និង​យូរ​អង្វែង ដោយ​មាន​ប្រឈមហានិភ័យ​ខ្ពស់​​បើ​អ្នក​រស់នៅ​ជាមួយ​ជំងឺ​ធាត់ ទឹកនោមផ្អែម ឬ​លើស​ឈាម។ មនុស្សភាគច្រើនដែលទើបចូលពេទ្យថ្មីៗនេះ ដោយសារ​កើត​ជំងឺ COVID-19 មិនបាន​ចាក់​វ៉ាក់សាំងទេ។ ហើយប្រសិនបើអ្នកមានផ្ទុកមេរោគនេះរួចហើយ វ៉ាក់សាំង​អាច​ជួយការពារអ្នកប្រសិនបើអ្នកឈឺម្តងទៀត។

វ៉ាក់សាំង​ COVID-19 ត្រូវ​បាន​ធ្វើតេស្ត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​សុវត្ថិភាព​។

អ្នកស្ម័គ្រចិត្តរាប់ពាន់នាក់ដែលមានអាយុ ពូជសាសន៍ ជនជាតិ និងសហគមន៍ខុសៗគ្នាបានជួយក្រុមអ្នកស្រាវជ្រាវឱ្យប្រាកដថាវ៉ាក់សាំងមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា។ មនុស្សរាប់លាននាក់នៅជុំវិញពិភពលោកបច្ចុប្បន្ននេះបានទទួលការចាក់វ៉ាក់សាំងដោយសុវត្ថិភាព។ នៅពេលអ្នកបានចាក់វ៉ាក់សាំង គ្រូពេទ្យតាមដានយ៉ាងដិតដល់នូវផលប៉ះពាល់ដែលកម្រ និង​មិនរំពឹងទុក។ មិនមានភស្តុតាងដែលថាវ៉ាក់សាំងប៉ះពាល់ដល់សមត្ថភាពរបស់អ្នកក្នុងការមានកូននោះទេ។ សរុបមក ហានិភ័យនៃជំងឺ COVID-19 គឺធ្ងន់ធ្ងរជាង​ហានិភ័យនៃវ៉ាក់សាំង។

ការចម្ងល់អំពីវ៉ាក់សាំង COVID-19 មិនអីទេ។

  

Image
Black and white text reading Children's Vaccine Education Project